logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្នាក់ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
104
20-October-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្នាក់ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។


គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាកម្រិតបច្ចេកទេស ស្វែងរកការឯកភាពគ្នាក្នុងការគ្រប់គ្រងទិន្នន័យពាក់ព័ន្ធនឹងជនល្មើស និងជនរងគ្រោះ នៃអំពើជួញដូរមនុស្ស ដែលនឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រោមរចនាសម្ព័ន្ធ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ធានាបាននូវសង្គតភាពទិន្នន័យសម្រាប់ការរៀបចំរបាយការណ៍ប្រកបដោយគុណភាព និងទំនុកចិត្ត ព្រមទាំងការកសាងផែនការយុទ្ធសាស្ត្រជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលឆ្លើយតបចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល។


នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះក៏មានវត្តមាន ឯកឧត្តម ពេជ្រ បួងឃាង អនុរដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្តម ប៊ូ វណ្ណា អគ្គាធិការរង នៃក្រសួងផែនការ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ទោ អុីវ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងអប់រំផ្សព្វផ្សាយ ក្រសួងមហាផ្ទៃ រួមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នៃក្រសួងផែនការ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងអប់រំផ្សព្វផ្សាយ នៃក្រសួងមហាផ្ទៃ សរុបចំនួន ២០រូប។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ