logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ធំ រៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ និងដាក់វិធានការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋាន
178
05-December-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(រដ្ឋបាលខេត្តកំពង់ធំ)÷ ក្រុមប្រឹក្សាខេត្តកំពង់ធំបានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែឆ្នូ  ឆ្នាំ២០២៤។


នៅក្នុងឱកាសនោះឯកឧត្តម ដៀប ពីរី ថ្លែងថា កិច្ចប្រជុំនាពេលនេះ បានផ្តោតសំខាន់ទៅលើការត្រួតពិនិត្យការងារកន្លងមករបស់រដ្ឋបាលខេត្ត អក្ខរាវិរុទ្ធ និងខ្លឹមសារមិនពេញលេញ នៅតាមមន្ទីរ/អង្គភាព ដើម្បីកែលម្អឱ្យមានភាពត្រឹមត្រូវឡើងវិញ និងបានជំរុញលើកទឹកចិត្តដល់ប្រធានមន្ទីរអង្គភាពទាំងអស់ សូមយកចិត្តទុកដាក់ទៅលើរបាយការណ៍ឱ្យបានល្អប្រសើរ ជាពិសេសពេលផ្ញើមករដ្ឋបាលខេត្ត សូមពិនិត្យឱ្យបានត្រឹមត្រូវ ពីខ្លឹមសារ អក្ខរាវិរុទ្ធ ទិន្នន័យមួយចំនួនឱ្យបានច្បាស់លាស់ ។


ជាមួយគ្នានេះផងដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានលើកយករបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តដែលមានរបៀបវារៈចំនួន៦ រួមមាន៖ សូមគោរពជូន របៀបវារៈនៃកិច្ចប្រជុំ÷ 

១-ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ០៦ របស់ក្រុមប្រឹក្សាខេត្ត។ 

២-ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។ 

៣-ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេចស្តីពី ការកែសម្រួលការទទួល ស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ។ 

៤-ពិនិត្យ និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ធំ។ 

៥-ពិនិត្យ និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព គណៈកម្មការរៀបចំគម្រោងខេត្ត។ 

៦-បញ្ហាផ្សេងៗ។


ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ មា​នប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ខេត្តកំពង់ធំ ក្នុងនោះ ការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែង បានផ្តល់សារៈប្រយោជន៍ចំពោះបងប្អូនប្រជាកសិករក្នុងការបង្កបង្កើនផលលើវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ អាចធ្វើបានច្រើនដងក្នុងមួយឆ្នាំនិងការពារមិន ឱ្យមានការលិចលង់ពីទឹកជំនន់ ព្រមទាំងអាចជួយទាក់ទាញចំណាប់ អារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តផងដែរ។


ឯកឧត្តមអភិបាលរងខេត្តបានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានចូលរួមទប់ស្កាត់ បង្ក្រាបបទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងខេត្តកំពង់ធំ ប្រកបដោយប្រសិទ្ធភាពដោយចុះអនុវត្តន៍ដល់គោលដៅនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។


ប្រភព ៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ