logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីសំណេះសំណាលក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨​ ជាមួយក្រុមប្រឹក្សាឃុំ​ សង្កាត់​​
42
27-February-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្ត​ក្រចេះ​៖​ រសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ នៅសាលមហោស្រពខេត្តក្រចេះ ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានលើកឡើង៖ អំពីសន្តិសុខ សណ្ដាប់ធ្នាប់សង្គម នៅក្នុងខេត្តក្រចេះ មានសន្តិសុខល្អប្រសើរ ទាំងសន្តិសុខសង្គម និងសន្តិសុខនយោបាយ ។ ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ជាប្រចាំ ចំពោះបទល្មើសគ្រប់ប្រភេទ យើងអាចគ្រប់គ្រងបាន ជាពិសេសគ្រឿងញៀន ក្មេងទំនើង បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ត្រូវបានចាត់វិធានការយ៉ាងតឹងរឹងបំផុត។ ការផ្ដល់សេវាសាធារណៈ សេវារដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក និងតាមយន្តការច្រកចេញតែមួយឃុំ សង្កាត់កាន់តែមានភាពឆាប់រហ័ស និងស័ក្ដិសិទ្ធភាព ព្រមទាំងឆ្លើយតបបានទាន់ពេលវេលាស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។ 


ទន្ទឹមនេះ រដ្ឋបាលខេត្តបានជម្រុញ និងសហការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដោយមានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈវេទិកាពិគ្រោះយោបល់ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ព្រមទាំងវេទិកា ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព”បាន​យ៉ាងទៀងទាត់ ។


ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា បានមានប្រសាសន៍ថា ក្នុងបរិបទពិភពលោកបច្ចុប្បន្នដែលមានភាពស្មុគស្មាញ មិនប្រាកដប្រជា និងជាពិសេសជម្លោះព្រំដែនដែលមិនទាន់ដោះស្រាយរួច ស្ថិរភាពនៅមូលដ្ឋាន គឺជាកត្តាមួយសំខាន់បំផុត។ ទោះបីជាស្ថានភាព តំបន់ និងសកលលោកមានការប្រែប្រួលយ៉ាងណាក៏ដោយ ភាពខ្លាំងរបស់កម្ពុជា គឺស្ថិតនៅលើភាពរួបរួមគ្នា ឯកភាពរវាងថ្នាក់ដឹកនាំជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការគ្រប់គ្រង មូលដ្ឋានប្រកបដោយ ប្រសិទ្ធភាព ។ កាលណាឃុំ សង្កាត់ មានដំណើរការបានល្អ សេវាសាធារណៈ កាន់តែប្រសើរ ប្រជាពលរដ្ឋ នឹងមានអារម្មណ៍កក់ក្តៅ ហើយជំនឿទុកចិត្តលើរាជរដ្ឋាភិបាលក៏កាន់តែរឹងមាំ ។ ហើយរាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះ សន្តិភាព ស្ថិរភាព វិមជ្ឈការ និងការអភិវឌ្ឍប្រកបដោយចីរភាព ប៉ុន្តែការប្តេជ្ញាចិត្តនេះ អាចសម្រេចទៅបាន លុះត្រាតែមានការចូលរួមយ៉ាងសកម្ម និងការលះបង់ពីសំណាក់បងប្អូននៅតាមមូលដ្ឋានផងដែរ ។


ប្រភព​៖​ រដ្ឋបាល​ខេត្តក្រចេះ​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ