logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាង ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ (២០២៥-២០២៩) កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេល៥ឆ្នាំ (២០២៥-២០២៩) និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៥ -២០២៧)
529
13-January-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត លើសេចក្តីព្រាង ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ (២០២៥-២០២៩) កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈ ពេល ៥ឆ្នាំ (២០២៥-២០២៩) និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៥-២០២៧) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់អង្គប្រជុំទាំងមូលត្រូវរួមគ្នាពិនិត្យ និងពិភាក្សាទៅលើទិន្នន័យ និងផែនការនានាឱ្យបានល្អិតល្អន់ច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ខេត្តឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខមាលភាព តាមរយៈការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រឱ្យនៅកម្រិតទាបទៅតាមគោលដៅដែលរដ្ឋបាលខេត្តបានកំណត់។


ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍប្រាំឆ្នាំរបស់រដ្ឋបាលខេត្តគឺ ពិតមានសារៈសំខាន់ណាស់ដោយទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គិតគូរ និងពិចារណាឱ្យយបានហ្មត់ចត់ទៅលើចក្ខុវិស័យ គោលដៅ គោលបំណង និងយុទ្ធសាស្រ្ត នៃការអភិវឌ្ឍសម្រាប់ខេត្តកណ្តាល។


ឯកឧត្តមអភិបាលខេត្ត បានបន្តថា កិច្ចប្រជុំនេះគឺជាធាតុចូលយ៉ាងសំខាន់ ដែលទាមទារឱ្យមានការពិនិត្យ និងគិតគូរឱ្យបានស៊ីជម្រៅ ដើម្បីដោះស្រាយលើកិច្ចអភិវឌ្ឍន៍មូលដ្ឋាននៅក្នុងដំណើរការ នៃការកសាងផែនការអភិវឌ្ឍប្រាំឆ្នាំ ជាពិសេស ពិនិត្យលើការរៀបចំគម្រោងសកម្មភាពនានារបស់ខ្លួនសម្រាប់អនុវត្តនៅក្នុងឆ្នាំបន្តបន្ទាប់ ធ្វើយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងតម្រូវជាក់ស្តែងនៅថ្នាក់មូលដ្ឋានពិតប្រាកដ ហើយបញ្ជូលទៅក្នុងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ រដ្ឋបាលសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។


ឯកឧត្តមបានបញ្ជាក់ថា ការងារសំខាន់ក្នុងកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាកែសម្រួល លើសេចក្តីព្រាង ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ (២០២៥-២០២៩) កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈ ពេល ៥ឆ្នាំ (២០២៥-២០២៩) និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៥ -២០២៧) ឱ្យបានរួចរាល់ ដើម្បីដាក់ឯកសារទាំងនេះជូនជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័តនាពេលខាងមុខនេះ ដូច្នេះមន្ទីរព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពិភាក្សា ផ្តល់យោបល់ឱ្យបានផុលផុសដើម្បី ក្រុមការងារធ្វើការបូកសរុប និងស្នើមន្ទីរ អង្គភាពពាក់ព័ន្ធរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន ឱ្យស្របតាមលទ្ធភាព សមត្ថភាព របស់ខ្លួននិងតាមតម្រូវការជាក់ស្តែងរបស់ប្រជាជន៕


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ