logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ ៖ សណ្ឋាគារផ្កាយ៤ នឹងលេចចេញក្នុងពេលឆាប់ៗនេះ នៅមាត់បឹងតាកែវ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍
192
07-November-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ ៖ រដ្ឋបាលខេត្តតាកែវ កំពុងពង្រឹងកិច្ចប្រឹងប្រែងក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បរទេស និងអ្នកវិនិយោគឱ្យមកបណ្ដាក់ទុននៅក្នុងខេត្ត ដើម្បីបង្កើនឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសគឺត្រៀមទទួលគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ នៅមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ ដែលជាការវិនិយោគទុនរបស់ក្រុមហ៊ុនចិន។


នេះជាការលើកឡើងរបស់ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងបញ្ជាក់ប្រាប់ទៅសមាជិកក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អំពីវឌ្ឍនភាពដ៏សំខាន់មួយនេះ។


ឯកឧត្ដម អភិបាលខេត្ត បានបន្តថា នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនកន្លងទៅថ្មីៗនេះ ឯកឧត្ដម  បានជួបពិភាក្សាជាមួយសមាគមអ្នកវិនិយោគចិន និងប្រធានសមាគមទេសចរណ៍ចិន អំពីសក្ដានុពលដ៏សម្បូរបែបរបស់ខេត្តតាកែវ។


ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា ខេត្តតាកែវមានភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹកល្អប្រសើរ ក៏ប៉ុន្តែ អ្វីដែលយើងមិនទាន់មាន គឺសណ្ឋាគារកម្រិតស្តង់ដា និងមុខម្ហូបបរទេសសម្រាប់ទទួលភ្ញៀវទេសចរណ៍អន្តរជាតិឱ្យស្នាក់នៅប្រកបដោយផាសុខភាព។


ឯកឧត្ដម អភិបាលខេត្ត បានថ្លែងបន្ថែមថា ក្រោយពីមានកិច្ចពិភាក្សាជាមួយអ្នកវិនិយោគចិនរួចមក ក្រុមហ៊ុនចិនមួយនឹងចុះមកសិក្សាគម្រោងសាងសង់សណ្ឋាគារផ្កាយ ៤ ដែលមានកម្ពស់ ៦ ជាន់ នៅបរិវេណមាត់បឹងតាកែវ។ សណ្ឋាគារនេះ នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកម្សាន្ត និងស្នាក់នៅក្នុងខេត្តតាកែវ។


លើសពីនេះ ឯកឧត្ដម អភិបាលខេត្តតាកែវ បានសម្ដែងក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពេលសណ្ឋាគារលំដាប់ផ្កាយ ៤ នេះលេចរូបរាងឡើង វានឹងជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀតជាក់ជាពុំខាន ព្រមទាំងបង្កើតកម្លាំងចលករសេដ្ឋកិច្ចថ្មីនៅក្នុងខេត្ត៕


ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ