logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រជុំផ្សព្វផ្សាយផែនការដល់មន្រ្តីក្នុងផែនការងារនគរបាលព្រហ្មទណ្ឌ
440
19-December-2024
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តបាត់ដំបង៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំសំណេះសំណាល ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ និងបង្កើនភាពស្និទ្ធស្នាលជាមួយមន្រ្តីនគរបាលក្នុងផែនការងារនគរបាលព្រហ្មទណ្ឌ ក្នុងនោះលោកស្នងការរង ក៏បានលើកឡើងនូវចំណុចមួយចំនួនដូចជា៖ 

-ត្រូវបំពេញការងាររបស់ខ្លួនឱ្យបានល្អ និងប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ល្អ តម្លាភាព សុក្រិត្យភាព រាល់ពាក្យសំដីអាកប្បកិរិយាទន់ភ្លន់តែម៉ឺងម៉ាត់ក្នុងការងារ និងមានសាមគ្គីភាពផ្ទៃក្នុង។

-រកដំណោះស្រាយលើបញ្ហាប្រឈម និងលើកផែនការ ការងារបន្តសម្រាប់ខែថ្មី ក្នុងឆ្នាំថ្មីខាងមុខ។


ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមពី លោកនាយការិយាល័យទាំង៣ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌ លោក-លោកស្រីនាយរងការិយាល័យ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ