logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង ចុះជួយជួសជុលផ្ទះពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងក្រុង-ស្រុក ចំនួន២ សរុប៤០ខ្នង
186
23-April-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារ កងកម្លាំងចុះជួយជួសជុលផ្ទះជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២២ ខែមេសា នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 


ក្នុងឱកាសដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋនោះផងដែរ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តក៏បានជំរុញទៅដល់កងកម្លាំង និងអាជ្ញាធរក្រុង -ស្រុក និងឃុំ-សង្កាត់ សំដៅធ្វើយ៉ាងណាពន្លឿននៃការជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ឱ្យបានលឿនដើម្បីឱ្យពួកគាត់បានទីជម្រកសម្រប់ស្នាក់នៅ និងបានជំរុញទៅដល់អាជ្ញាធរមូលដ្ឋានក្នុងករណីមានភ្លៀង ខ្យល់ ត្រូវចុះឱ្យដល់មូលដ្ឋាន ដើម្បីស្រង់ព័ត៌មាន ប្រសិនជាក្នុងករណីមានខ្យល់កន្ត្រាក់កើតមានឡើង ត្រូវចេញអន្តរគមន៍ភ្លាមៗដោយមិនត្រូវពន្យាពេលឡេីយ។ 


ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិតែងតែកើតមានឡើង ពិសេសករណីខ្យល់កន្ត្រាក់ រន្ទះ បាញ់ ជានិច្ចកាលតែងតែកើតមានជារៀងរាល់ឆ្នាំ។ 


សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២ និង០០ រសៀល មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្រ្តាក់ដែលបានប៉ះពាល់ក្រុង-ស្រុក ចំនួន២ មានក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី បណ្ដាលឱ្យ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៤០ខ្នង សាលាបឋមសិក្សាម្កាក់ចំនួន១ខ្នង ដើមឈើសង្កត់ចំសាលាទឹកវត្តអង្គាបុស្បចំនួន១ខ្នង ក្បឿងចំនួន ៣០០សន្លឹក និងស័ង្កសីចំនួន៥១៨សន្លឹក៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ