logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ
63
27-June-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពត៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបន្តចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋចំនួន ១ភូមិ សរុប ១.០៤៦ក្បាលដី ស្មើនឹង ៦៧៨គ្រួសារ និងប្រកាសបិទផ្សាយទិន្នន័យវិនិច្ឆ័យចំនួន ៥ភូមិ សរុប ១០.៩៣១ក្បាលដី ស្មើនឹង ៨.៧៦០គ្រួសារក្នុងស្រុកទឹកឈូ។ ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តអង្គស្ដុក ក្នុងភូមិឫស្សីត្របែក ឃុំត្រពាំងព្រីង។


មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិកន្លងមកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកដល់អាណត្តិថ្មីក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរជានិច្ចពីសុខទុក្ខ និងតម្រូវការដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋ ដើម្បីបង្ការ និងកាត់បន្ថយទំនាស់ដីធ្លីនានា។


ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី ខេត្តកំពត ដែលបានខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គក្នុងការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ស្របតាមគោលនយោបាយ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានឆាប់រហ័សបំផុតទូទាំងប្រទេស។


យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ក្នុងពិធីនេះមានការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១.០៤៦ ក្បាលដី និងប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ៥ភូមិ ដែលមានក្បាលដីសរុបចំនួន ១០.៩៣១ ក្បាលដី ស្មើនឹង ៨.៧៦០ គ្រួសារ៕


ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ