

នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ជំនាញសិក្សានិងអាជីពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «អាជីពក្នុងអន្តរកាល» ដែលរៀបចំឡើងដោយ សមាគមអតីតនិស្សិតអាហារូបករណ៍ហ្វ៊ុលប្រាយនិងអាហារូបករណ៍សហរដ្ឋអាមេរិក ដោយបានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាបរិវេណនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ)។
ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ក្រសួងមហាផ្ទៃ បានចាត់ឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា រៀបចំស្តង់ពិព័រណ៍មួយ ដើម្បីបង្ហាញព័ត៌មានអាហារូបករណ៍និងណែនាំពិគ្រោះយោបល់អំពីការជ្រើសរើសមុខជំនាញសិក្សា ព្រមទាំងបង្ហាញនូវមុខជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្សានិងថ្នាក់ក្រោយឧត្តម ព្រមទាំងវគ្គសិក្សាខ្លីៗលើជំនាញជាច្រើនទៀត ចាប់ពីម៉ោង៨:០០ព្រឹក ដល់ ៦:០០ល្ងាច។
ប្រភព៖ បណ្ឌិត្យសភានគរបា
កម្ពុជា











