

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការសាខាសមាគមនារី ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងារជាមួយ វិស័យឯកជន ដើម្បីរៀបចំផែនការសកម្មភាពរួមគ្នា និងបង្កើនកិច្ចសហការលើកកម្ពស់សកម្មភាពសង្គមមនុស្សធម៌ របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ អនុរដ្ឋលេខាធិការ លោក លោកស្រី តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ









