logo
Header Logo
ព័ត៌មានលម្អិត
thumbnail
មកដឹងពីវិធីសាស្រ្តក្នុងការការពារឯកជនភាពនៅលើពិភពអនឡាញ
1K
20-January-2025
ព័ត៌មានបច្ចេកវិទ្យា
តំណរភ្ជាប់

នៅក្នុងពិភពលោកសម័យទំនើប ដែលកំពុងស្គាល់នូវភាពរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថលនាពេលសព្វថ្ងៃនេះ ព័ត៌មាន ឬទិន្ន័យផ្ទាល់ខ្លួន បានក្លាយជារបស់ដ៏មានតម្លៃសម្រាប់បុគ្គលគ្រប់រូប មិនថាពួកគេជានរណា ឬស្ថិតក្នុងកម្រិតការរស់នៅបែបណានោះទេ ឱ្យតែគេជាអ្នកប្រើប្រាស់បច្ចេកវិទ្យា។ ការណ៍ដែលព័ត៌មាន ឬទិន្ន័យផ្ទាល់ខ្លួនមានតម្លៃបែបនេះ គឺដោយសារតែវាអាចត្រូវបានប្រើប្រាស់ក្នុងការធ្វើសកម្មភាពផ្សេងៗ ដោយមិនមានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ ដូចជាការក្លែងបន្លំអត្តសញ្ញាណ ការលួច ឬឆបោកផ្នែកហិរញ្ញវត្ថុ និងការរំលោភសិទ្ធិឯកជនផ្សេងៗដែលអាចកើតមានឡើង។ ដូចនេះ ដើម្បីរក្សានូវសុវត្ថិភាព និងកេរ្ត៍ឈ្មោះ ព័ត៌មាន ឬទិន្នន័យឯកជន ត្រូវបានអ្នកប្រើប្រាស់បច្ចេកវិទ្យានាំគ្នាមានការប្រុងប្រយ័ត្នមិនឱ្យមានការចែកចាយជាសាធារណៈនោះទេ ព្រោះមានករណីរងគ្រោះដោយសារសកម្មភាពដូចបានរៀបរាប់ខាងលើ បានកើតឡើងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យជនរងគ្រោះ ឬម្ចាស់ទិន្នន័យរងការខាតបង់ទ្រព្យសម្បត្តិ និងប៉ះពាល់កិត្តិយស ឬអាចរហូតដល់មានបញ្ហាធ្ងន់ធ្ងរជាងនេះទៀតផង។ 


ក្នុងន័យនេះ ក្រុមការងារព័ត៌មានរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ សូមធ្វើការលើយកវិធីសាស្រ្តមួយចំនួនដែលទាក់ទងនឹងការការពារព័ត៌មានឯកជននៅលើពិភពអនឡាញមកធ្វើការចែករំលែក ដើម្បីជាគន្លឹះក្នុងការស្វែងយល់ និងចៀសវាងការក្លាយខ្លួនជាជនរងគ្រោះដោយសារអំពើទុច្ចរិតផ្សេងៗដូចខាងក្រោម៖ 


១. វិធីសាស្រ្តជាមូលដ្ឋានក្នុងការរក្សាសុវត្ថិភាពលើប្រព័ន្ធអនឡាញមានដូចជា៖ 


- កំណត់លេខសម្ងាត់គណនីដែលលោកអ្នកប្រើប្រាស់ក្នុងប្រព័ន្ធអនឡាញនានា ដែលអ្នកដទៃពិបាកក្នុងការទាយ 

- ប្រើប្រាស់មុខងារផ្ទៀតផ្ទាត់ (2-Factor ឫ Multi Factor Authentication) 

- ប្រើប្រាស់ព័ត៌មាន Email ឬគណនីអនឡាញខុសៗគ្នាទៅតាមគោលដៅដែលអ្នកចង់ធ្វើ 

- ប្រើប្រាស់ព័ត៌មាន Email ឬគណនីសង្រ្គោះសម្រាប់ស្រោចស្រង់គណនីរបស់អ្នកក្នុងករណីមានបញ្ហា (Recovery Information/Email)  

- កុំចុចលើតំណភ្ជាប់ (link), email ឬសារអនាមិកដែលអ្នកដែលមិនមានប្រភពច្បាស់លាស់


 ២. ការបង្ហាញព័ត៌មាន ឬអត្តសញ្ញាណនៅលើបណ្តាញសង្គម ឬក្នុងពិភពអនឡាញ 

- ត្រួតពិនិត្យ និងកំណត់ព័ត៌មានឯកជនភាពសម្រាប់គ្រប់គណនីទាំងអស់ 

- កំណត់ការបង្ហាញព័ត៌មានឯកជន ដោយអ្នកប្រើប្រាស់ត្រូវកំណត់ថាព័ត៌មានអ្វីដែលខ្លួនចង់ឱ្យអ្នកដទៃឃើញ និងអ្វីដែលខ្លួនមិនចង់ឱ្យឃើញបាន 

- ត្រូវពិនិត្យមើលការចូលទៅប្រើប្រាស់គណនីរបស់អ្នកជាប្រចាំ

- មានការប្រុងប្រយ័ត្ន ចំពោះអ្វីដែលអ្នកចែករំលែកនៅលើបណ្តាញសង្គម ឬប្រព័ន្ធអនឡាញ។

 

ទោះជាយ៉ាងណាក្តី តាមរយៈការអនុវត្តវិធីសាស្រ្តទាំងនេះ គ្រាន់តែជាផ្នែកមួយដែលអាចជួយការពារអ្នកប្រើប្រាស់ក្នុងការកាត់បន្ថយហានិភ័យនៃការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនក្នុងផ្លូវមិនត្រឹមត្រូវ និងការពារខ្លួននៅក្នុងពិភពឌីជីថលដែលកំពុងតែមានការរីកចម្រើនកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែដើម្បីការពារខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពនោះ អ្នកប្រើប្រាស់បច្ចេកវិទ្យាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងស្វែងយល់បន្ថែមក្នុងការគ្រប់គ្រងគណនីរបស់ខ្លួន៕ 


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ