

ខេត្តប៉ៃលិន៖ នៅថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបឋម ស្តីពី «លំហាត់របៀប បច្ចេកទេសប្រើប្រាស់អាវុធវែង(AK47) អនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់ ទង់នគរបាលជាតិកម្ពុជា និងប្រកាសស្តីពីបទវិន័យនគរបាលជាតិ លេខ៨៧៣ និងជំនាញប្រើប្រាស់ផែនទី» នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង ជំនាញពាក់ព័ន្ធ លោកនាយការិយាល័យបុគ្គលិក លោកនាយការិយាល័យបណ្តុះបណ្តាល លោកអធិការនគរបាលក្រុង/ស្រុក និងលោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២១ មន្រ្តីជំនាញពាក់ពន្ធ័ និងសិក្ខាកាមចំនួន ៥៧រូប។
លោកស្នងការ បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់កងកម្លាំងថ្មីនៅពេលចូលបម្រើការងារនៅអង្គភាព សូមឱ្យយកចិត្តទុកដាក់លើការអនុវត្តតួនាទីភារកិច្ច គោរពវិន័យកងកម្លាំង មានសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន








