logo
Header Logo
ព័ត៌មានលម្អិត
thumbnail
១សប្ដាហ៍មកនេះ អាជ្ញាធរផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៣ពាន់លើក ខណៈករណីក្មេងទំនើង និងល្បែងស៊ីសងបង្ក្រាបបានជិត៩០នាក់
73
20-October-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ក្នុងរយៈពេល៧ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់មូលដ្ឋានចាប់ពីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់ឃុំ សង្កាត់ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានប្រមាណជាង៣ពាន់លើកនៅទូទាំងប្រទេស។ សកម្មភាពនេះ បានប្រព្រឹត្តទៅ នៅតាមវេទិកាសាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដោយមានការចូលរួមពីប្រជាពលរដ្ឋសរុបជាង១១ម៉ឺននាក់។ 


ការផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ និងជំរុញអាជ្ញាធរយកចិត្តទុកដាក់លើ ការផ្ដល់សេវាសាធារណៈ ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គម អំពើអនាចារ ការជួញដូរមនុស្ស ហិង្សាក្នុងគ្រួសារ ក្មេងទំនើង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការឆ្លើយតបគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវជាដើម។


ក្នុងរយៈពេលដូចគ្នានេះដែរ សមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃ ក៏បានបង្ក្រាបករណីក្មេងទំនើង១៦ករណី ឃាត់ខ្លួនក្រុមក្មេងទំនើង៦៧នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត ខណៈករណីល្បែងស៊ីសង ក្នុងរយៈពេល៧ថ្ងៃដូចគ្នានេះ សមត្ថកិច្ចបង្ក្រាបបាន ៣ករណី ឃាត់ខ្លួនមនុស្ស ២១នាក់ ក្នុងនោះ ១២នាក់ ត្រូវបានបញ្ជូនទៅតុលាការ និង ៩នាក់ផ្សេងទៀត អប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៕


ប្រភព៖ មន្រ្តីក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ