logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម​ សក់​ សេដ្ឋា​ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លេីកទី៨​ របស់គណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន​
287
26-February-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការ​ក្រសួង​មហាផ្ទៃ​៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥​ ឯកឧត្តម​ សក់​ សេដ្ឋា​ ទេសរដ្ឋមន្រ្តីទទួលបន្ទុក​បេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍​ គ.ជ.អ.ប​ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លេីកទី៨​របស់ គណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន​ ។ 


កិច្ចប្រជុំនេះផងដែរមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ រដ្ឋលេខាធិកា​រ ក្រសួង​មហាផ្ទៃ​ ឯកឧត្ដម​នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ​ ឯកឧត្ដម​ នាយករងសាលាភូមិន្ទរដ្ឋបាល​ ក្រសួង​មុខងារសាធារណៈ​ ឯកឧត្ដម​ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ​ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្ដម​ អគ្គលេខាធិការង​ នៃអគ្គលេខាធិការដ្ឋាន​ ក្រសួងអប់រំ​ យុវជន​ និងកីឡា​ និង​ តំណាង​ អគ្គនាយកដ្ឋានរដ្ឋបាល​ ក្រសួង​មហា​ផ្ទៃ​ តំណាង​ អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ​ តំណាង​ ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​តំណាង អគ្គលេខាធិការ នៃសមាគមក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ និង​ ឯកឧត្ដមលោកជំទាវ​ លោក​ លោកស្រី​ សមាជិក​ សមាជិកានៃសាលាជាតិរដ្ឋបាលមូលដ្ឋានជាច្រេីនផងដែរ​ ។ 


ជាកិច្ចចាប់ផ្តេីមនៃកិច្ចប្រជុំនេះដែរ​ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ទទួលបន្ទុក​បេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍​ គ.ជ.អ.ប​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី រាជការនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏ដូចមន្ត្រីនៃអង្គភាពគ្រប់គ្រងគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលបានយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តការងារ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏ដូចការចូលរួមអនុវត្តគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។


កិច្ចប្រជុំ​នេះដែរមានគោលបំណងពិនិត្យពិភាក្សាលើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋានក្នុងឆ្នាំ២០២៤ កន្លងទៅ និងទិសដៅការងារ ឆ្នាំ២០២៥។​ 


ឯកឧត្ដម​ បានបន្តទៀតថា​គិតមកដល់ថ្ងៃនេះ រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញការងាររយៈពេលជាងមួយឆ្នាំប្រកបដោយភាពសកម្មស្វាហាប់ និងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះប្រទេសជាតិ និងចំពោះប្រជាជន ដោយសម្រេចបានសមិទ្ធផលជាច្រើន ជាពិសេសគឺការបន្តធានារក្សាបានសន្តិភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់នៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងការធ្វើសកម្មភាពនានាក្នុងសង្គមរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក៏ត្រូវបានបន្តជំរុញលើកកម្ពស់ឥតឈប់ឈរ តាមរយៈការប្រឹងប្រែងទាក់ទាញការវិនិយោគ​ទាំងក្នុង និងក្រៅប្រទេស និងការដាក់ចេញជាបន្តបន្ទាប់នូវវិធានការនានា ដើម្បីជំរុញ កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ លើសពីនេះទៀត កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ ដែលបានប្រកាសដាក់ចេញកាលពីដើមអាណត្តិនៃរាជរដ្ឋាភិបាល ក៏ត្រូវបានចាត់ចែងអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើរទន្ទឹមនឹងការបន្តជំរុញការដ្ឋានកំណែទម្រង់សាធារណៈ លើគ្រប់វិស័យ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ