logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំ ឆ្នាំ២០២៤ និងលើកទិស​ដៅ​ការងារ ឆ្នាំ២០២៥
278
04-December-2024
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

មណ្ឌលគិរី៖  នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរ​បាលខេត្តមណ្ឌលគិរី បានបើកអង្គសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិ​បត្តិការប្រចាំ ឆ្នាំ២០២៤និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរ​បាលខេត្តមណ្ឌលគិរី។ 

ពិធីបើកសន្និបាតបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតី​ភាពលោកឧត្តមសេ​នីយ៍​ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោក​ស្រីស្នង​ការរងលោក​ស្នងការរងទទួលការងារព្រំដែន លោកមេ​បញ្ជាការ វរសេនាតូចនគរបាលព្រំដែនគោកទាំង២ លោក លោកស្រីនាយ នាយ​រងការិយា​ល័យគ្រប់ជំនាញទាំងអស់ លោកអធិការអធិកា​ររងទទួលសេនាធិការអធិការរងទទួលការងារព្រហ្មទណ្ឌ អធិការរងទទួលការងារ សន្តិសុខ អធិការរងទទួលការងារអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៥

លោក​នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគី ទាំង​៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ទាំង​២១ ដែលបានចូលរួមសរុបចំនួន​១៤៦នាក់។


ជាចិច្ចចាប់ផ្តើមបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤និងទិសដៅការងារ ឆ្នាំ​២០​២៥ លោកឧត្តម​សេនី​យ៍ទោ ឡោ សុខាស្នង​ការនគរបាលខេត្តបានអានសន្ទរកថាស្វាគមន៍ជូនអង្គពិធីទាំងមូលនិងបានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក មុិញ ឈុន នាយ​ការិយា​ល័យសរុបនិងវិភាគបានឡើងអានរបាយការណ៍សង្ខេបស្តីពី កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ទោស្នងការបានអនុញ្ញាតឱ្យលោក លោកស្រីនាយរងនាយការិយា​ល័យជំនាញទាំងអស់លោកនាយប៉ុស្តិ៍ទាំងអស់ឡើង​ធ្វើបទបង្ហាញពីបទពិសោធន៍មួយចំនួនដែលនាំឱ្យប៉ុស្តិ៍នគរបាលមួយចំនួនទទួលបានជ័យលាភី​(លេខ១) មកធ្វើបទបង្ហាញដើម្បីផ្លាស់ប្ដូរបទពិសោន៍ឱ្យគ្នាទៅវិញទៅមកយកទៅអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយអំពីសកម្មភាពការងារដែលសំរេចបានក្នុង ឆ្នាំ​២០២៤ មកនេះ មុននិងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍និងមានកាកោតសរសើរដល់មន្រ្តីនគរបាលទាំងអស់ ដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ និងសូមអោយមន្រ្តីនគរបាលទាំងអស់ខិតខំយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានដោយផ្អែកលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព។



ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ