logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលេខាទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា
437
18-July-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលេខាទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា មានលោក Lincoln Tedrick លេខាទី១ ដែលនឹងចប់អាណត្តិការងារនាពេលឆាប់ៗខាងមុខនេះ និងលោកស្រី Sam KLITSCHER លេខាទី១ថ្មី និងមន្រ្តីទូតមួយរូបទៀត។ ក្នុងជំនួបពិភាក្សាដែរ លោក Lincoln Tedrick លេខាទី១ បានគោរពជម្រាបលា និងឧទ្ទេសនាមលោកស្រី Sam KLITSCHER ដែលនឹងបន្តការងារក្នុងនាមជាលេខាទី១ថ្មី របស់ស្ថាទូតជំនួសរូបលោក។ កិច្ច្ចពិភាក្សានេះក៏បានលើកឡើងអំពីចំណុចនៃកិច្ចសហការលើការងារអន្តោប្រវេសន៍ និងស្វែងយល់អំពីលទ្ធភាពដែលភាគីអូស្រ្តាលីផ្តល់ជំនួយបណ្តុះបណ្តាលសម្រាប់មន្រ្តីអន្តោប្រវេសន៍កម្ពុជានាពេលខាងមុខផងដែរ៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍


thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ