logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត
59
21-June-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើល ការបន្តដាំដុះដើម ផ្កា ក្ងោក បន្ថែមទៀត នៅអបតាមដងផ្លូវនានាក្នុងខេត្ត នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងឱ្យដឹងថានៅថ្ងៃអនាគត់ កូនឈើ និងដើមផ្ការាប់ពាន់ដើម នឹងត្រូវបាន ដាំ នៅតាមទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្តដូច្នេះសូមអំពាវនាវឱ្យមានការ ចូលរួមពីសំណាក់ បងប្អូន ប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ រួមគ្នាដុះ និងថែទាំ ដើម្បីលើកកំពស់សោភណភាព និងបង្កើតជាគម្រប បរិស្ថាន បៃតងក្នុងខេត្ត។


លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចប្បន្ន រដ្ឋបាលខេត្ត ប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋ លើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួម ចំណែក ក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។


លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា៖ ជាក់ស្តែងនៅថ្ងៃនេះ លោកជំទាវ បានដឹកនាំ ក្រុមការងារចុះពិនិត្យមើល ការដាំដុះបន្ថែមដើមផ្កាក្ងោករាប់ពាន់ដើម នៅអបតាមដងផ្លូវនានាក្នុងខេត្ត ហើយបច្ចុប្បន្ន ដើមផ្កាក្ងោកមួយចំនួនដែលដាំដុះនាពេលកន្លងមក គឺកំពុងតែបញ្ចេញសម្រស់ និងសោភ័ណ្ឌភាពជាបណ្តើរៗ និងសង្ឃឹមថា នៅឆ្នាំបន្តៗទៀត ដើមផ្កាក្ងោកនេះ កាន់តែបញ្ចេញសម្រស់ ស្រស់ស្អាតពាសពេញទីរួមខេត្ត។


លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះក្រុម ការងារ មន្រ្តីជំនាញ និងពុកម៉ែបងប្អូនកូនក្មួយទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ជួយថែរក្សាបរិស្ថានល្អជាពិសេស ផ្នែកអនាម័យសំរាម បានយ៉ាងល្អស្អាត សាកសមជាទីក្រុងស្អាតគំរូ ហើយសូមចូលរួមបន្តថែរក្សា វប្បធម៌ដ៍ល្អប្រពៃផូផង់នេះ ជារៀងរហូត ដើម្បីទីក្រុងស្អាតបរិស្ថានល្អ សុខភាពមាំមួន៕


ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ