logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា
38
29-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រង សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល លោក លោកស្រី កងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក-ក្រុង មេឃុំ-ចៅសង្កាត់ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទូទាំងខេត្ត ប្រារព្ធឡើងនៅសាលប្រជុំ(ធំ) សាលាខេត្តបន្ទាយមានជ័យ។ 


ឯកឧត្ដម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ការប្រជុំផ្សព្វផ្សាយនេះបានផ្ដោតសំខាន់ទៅលើការអនុវត្តច្បាប់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ការពង្រឹងការគ្រប់គ្រងជនបរទេស ជំរុញឱ្យមន្ត្រីអនុវត្តច្បាប់នៅមូលដ្ឋាន ក្តាប់ឱ្យបានច្បាស់លាស់នូវស្ថិតិ និងមុខសញ្ញាជនបរទេសដែលកំពុងស្នាក់នៅតាមបណ្តាផ្ទះជួល ខុនដូ ឬទីតាំងស្នាក់នៅប្រមូលផ្តុំនានា ដើម្បីការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ លើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការបង្ការ និងទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់ផ្សេងៗ ដែលអាចកើតមានឡើងនៅក្នុងតំបន់ដែលមានជនបរទេសរស់នៅច្រើន។ ត្រូវពង្រឹងចំណងសាមគ្គីភាព និងការផ្លាស់ប្តូរព័ត៌មានរវាងផែនការងារជំនាញ ទាំងបួន សេនាធិការ, អន្តោប្រវេសន៍, អត្តសញ្ញាណកម្ម និងប៉ុស្តិ៍រដ្ឋបាល និងផែនការងារផ្សេងៗ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះបញ្ហាកើតឡើងជាយថាហេតុ។


ឯកឧត្ដម អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលជាអ្នកនៅកៀកផ្ទាល់ជាមួយមូលដ្ឋាន ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យជនបរទេសឱ្យបានទៀងទាត់ និងត្រឹមត្រូវបំផុត។ ទន្ទឹមនឹងនោះអធិការក្រុង-ស្រុក ត្រូវធ្វើជាសេនាធិការក្នុងការដឹកនាំ និងត្រួតពិនិត្យការអនុវត្តភារកិច្ចរបស់មន្ត្រីក្រោមឱវាទឱ្យមានតម្លាភាព និងវិជ្ជាជីវៈ ដើម្បីធានាថាគ្រប់ទីតាំងស្នាក់នៅរបស់ជនបរទេសនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងមូលផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ