

(កំពង់ចាម)៖ ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមថ្ងៃទី៣ ត្រូវនឹងថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២៦ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត ជាង១,៧ លាននាក់ ទាំងក្នុងក្រុងកំពង់ចាម និងតាមរមណីយដ្ឋាននានា ។
បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឱ្យដឹងថា ទិន្នន័យទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្ត នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មានដូចខាងក្រោម៖
ក្រុងកំពង់ចាម ទេសចរជាតិចំនួន ១,៥៦៤,៥៨៤ នាក់ (ទេសចរបរទេស ៤៣)ក្នុងនោះសង្រ្កាន្តតាមបណ្តាស្រុកសរុប ទេសចរ ៧៨,៧២៥ នាក់ និង តាមរមណីយដ្ឋាន ទេសចរ ៦៥,៦១៨ នាក់ (ទេសចរបរទេស ៤៩ នាក់)
ទេសចរណ៍ស្នាក់នៅទេសចរណ៍ជាតិមានចំនួន ៧២៨ នាក់ (ទេសបរទេស ១៣ នាក់) សរុប ទេសចរជាតិ និងរបរទេស មានចំនួន ១,៧០៩,៦៥៥ នាក់ ។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម









