logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ខេត្តស្ទឹងត្រែង ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន២៨៩,៥៧០នាក់ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
298
17-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តស្ទឹងត្រែង៖ បន្ទាប់ពីមានការរៀបចំព្រឹត្តិការណ៍ ស្ទឹងត្រែងសង្រ្កាន្ត និងគោលដៅទេសចរណ៍ រមណីយដ្ឋាន បែបធម្មជាតិ និងវប្បធម៍ ទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០២៦ គឺមានទេសចរ មកទស្សនាកម្សាន្តជិត៣០០,០០០នាក់។

ភ្ញៀវទេសចរ សរុបចំនួន ២៨៩,៥៧០នាក់ ធៀបនិងឆ្នាំ២០២៥ កើនឡើងចំនួន ២៧,៨២៥នាក់ ស្មើនិង ១១ ភាគរយ ។

កម្មវិធីសប្បាយ មានលេងល្បែងប្រជាប្រិយចំរុះ ការបង្ហាញផ្ទាំងទស្សនីយភាព សិល្បៈបុរាណ-ប្រជាប្រិយ ការរាំកំសាន្តចង្វាក់ប្រពៃណីជាតិ ការទាញព្រ័ត្រមហិមា ការប្រកួតអុកចក្រត្រង្គ ការកំសាន្តភូមិប្រដាល់ធ្លាក់ទឹក-គប់កូនក្រមុំធ្លាក់ទឹក តស់ចាប់ត្រីភូមិខ្ញុំ ភូមិនំខ្មែរ ភូមិវប្បធម៌ខ្ញុំ វិថីម្ហូបអាហារខ្មែរ ការកំសាន្តវិថីជលសារ និងពេលរាត្រីមានការប្រកួតប្រដាល់គុនខ្មែរ និងការប្រគំតន្ត្រីសម័យចំរុះ ព្រមនឹងការ បាញ់កាំជ្រួច ។


ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ កើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម សរ សុពុត្រា ដែលបានរៀបចំឱ្យមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ដើម្បីបង្កើនភាពរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងញ៉ាំងឱ្យខេត្តស្ទឹងត្រែងកាន់តែមានភាពលេចធ្លោ ស្រស់បំព្រង និងមានភាពទាក់ទាញខ្លាំងឡើងក្នុងនាមជាទឹកដីនៃសក្តានុពលទេសចរណ៍មាសបៃតង។

ការទទួលបានភ្ញៀវទេសចរកាន់តែច្រើន ខណៈរដ្ឋបាលខេត្តស្ទឹងត្រែងបានខិតខំប្រឹងប្រែងរៀបចំកែលម្អសោភណភាព នាឱកាសមហាសង្រ្កាន្តអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខេត្តស្ទឹងត្រែង បើកព្រឹត្តិការណ៍ស្ទឹងត្រែងសង្រ្កាន្ត ដើម្បីជាការអូសទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត និងបានស្នាក់នៅ ញាំអាហារនៅក្នុងតម្លៃធម្មតា មិនមានការដំឡើងថ្លៃ។

ឯកឧត្តម អភិបាលខេត្តធ្លាប់គូសបញ្ជាក់បន្ថែមថា៖ ដើម្បីឱ្យខេត្តមួយនេះ មានភ្ញៀវទេសចរចូលមកកាន់តែច្រើន គឺយើងសុខចិត្តចំណេញតិច តែយើងទទួលបានភ្ញៀវច្រើន រក្សាបាននូវតម្លៃនិងកិត្តិយសសំរាប់ខេត្តស្ទឹងត្រែង សម្បូណ៌ទៅដោយតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ អង្រួនអ្នកទេសចរមកស្នាក់នៅជារៀងរាល់ថ្ងៃ រួមជាមួយការរាក់ទាក់ប្រកបដោយសុជីវធម៌ សីលធម៌ ពោរពេញនូវស្នាមញញឹម។


អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ឯកឧត្តម សរ សុពុត្រា បានណែនាំដល់ កំលាំងមានសមត្ថកិច្ច នៃគណៈបញ្ជាការរដ្ឋបាលខេត្ត ក្រុងស្រុក ឃុំសង្កាត់ ត្រូវតែពង្រឹងឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យខានតែបានទោះនៅក្នុងតម្លៃណាក៏ដោយ៕


ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ