logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦
205
30-December-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០២៥


ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងបានថ្លែង៖ គោលបំណងនៃសន្និបាតដើម្បីរួមគ្នាពិនិត្យ វាយតម្លៃសភាពការរួម សមិទ្ធផលសម្រេចបានបញ្ហប្រឈមក្នុងការដឹកនាំផែនការ សកម្មភាពការងារ ឆ្នាំ២០២៥ និងទទួលរកធាតុចូលជាគន្លឹះតាមរយៈខ្លឹមសារ នៃវិបស្សនា ជាមូលដ្ឋានដាក់ចេញជាទិសដៅការងារជាអាទិភាពសម្រាប់ការងារឆ្នាំ២០២៦។ 


ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងដៃគូរអភិវឌ្ឍវិស័យឯកជននៅឆ្នាំ២០២៥ គឺបានរួបរួមគ្នាខិតខំប្រឹងប្រែងយកអស់ប្រាជ្ញាស្មារតី ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ដែលបានឆ្លុះបញ្ចាំងអំពីការដឹកនាំអភិវឌ្ឍន៍ទាំងហេដ្ឋរចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លើសពីនេះបានក្លាយជាមហាគ្រួសារ នៃសាមគ្កីដ៏រឹងមំា ក្នុងការចូលរួមកៀរគរ ធនធានមនុស្សធម៌ ពិសេស ស្មារតីខ្មែរតែមួយដើម្បីគាំទ្រដល់វីរកងទ័ពនៅសមរភូមិមុខ ការពារបូរណៈភាពទឹកដី អធិបតេយ្យភាពជាតិដ៏អង់អាចក្លាហាន និងគ្រួសារប្រជាពលរដ្ឋភៀសសឹកផងដែរ។ 


ក្នុងអង្គសន្និបាត រដ្ឋបាលខេត្តស្ទឹងត្រែង បានដាក់ចេញនូវដំណើរការវិបស្សនាការងារជាអាទិភាព(ការវិភាគ ពិចារណាឱ្យឃើញច្បាស់ពីវិធានគោលគំនិតការអនុវត្តផែនការនិងដំណោះស្រាយតាមវិស័យនីមួយៗ)ចំនួន១៥ប្រធានបទ ក្នុងនោះ គឺផ្តោត លើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសុវត្ថិភាពសង្គម។

ភូមិសាស្រ្តខេត្តគ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ និងគ្មានអំពើហិង្សាក្នុងគ្រួសារ។ រួមចំណែកលើកកម្ពស់ជីវភាព ប្រជាជន និងសេដ្ឋកិច្ចសហគមន៍។ ការផ្តល់សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត និតិវិធី និងយុទ្ធវិធី ដើម្បីដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ផ្តល់សេវាសុខភាពសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្កសិទ្ធិភាព អភិវឌ្ឍការងារអប់រំ យុវជន និងកីឡាខេត្ត ក្នុងការឆ្ពោះទៅកសាងធនធានមនុស្ស នៅទីប្រជុំជន និងក្នុងមូលដ្ឋានជនបទ។

ជំរុញល្បឿននៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការបង្កើតមុខរបរ និងការងារ។ ការលើកកម្ពស់ទីប្រជុំជនក្រុង ស្រុក និងឃុំសង្កាត់ឱ្យមានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ។

លើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ក្នុងខេត្ត ។ លើកកម្ពស់សមត្ថភាពក្រុមប្រឹក្សាថ្នាក់មូលដ្ឋានដើម្បីពង្រឹងអភិបាលកិច្ចល្អនិងការផ្តល់សេវាដោយថ្នាក់មូលដ្ឋាន ។

លើកកម្ពស់ការចូលរួមអនុវត្តគម្រោងរបស់ដៃគូអភិវឌ្ឍក្នុងខេត្ត និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រតិបត្តិការងារ និងរចនាសម្ព័ន្ធរដ្ឋបាលមូលដ្ឋានថ្នាក់ស្រុក លើកកម្ពស់ប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវក្នុងការអនុវត្តគម្រោងមូនិធិឃុំសង្កាត់ និងយុទ្ធសាស្រ្តជាគន្លឹះ ក្នុងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រុងស្រុក ឃុំ សង្កាត់ និងភូមិ៕


ប្រភព៖រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ