logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៣ នៅស្រុកពួក
300
13-December-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី ១៣ខែ ធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានសមាជិកសមាជិកា ចូលរួមចំនួន ៤៣៧នាក់ ស្រី ១២១នាក់ នៅបរិវេណវត្តពួក ស្ថិតនៅឃុំ ពួក ស្រុកពួក ។


ឯកឧត្តម លី សំរិទ្ធ អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្តជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និង ផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយចីរភាព និងប្រសិទ្ធភាព ។ 

ឆ្លើយតបទៅនឹងសំណើ និង សំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និង លោកអភិបាលរងខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ បានធ្វើការដោះស្រាយបំភ្លឺ នូវសំណួរនិងសំណូមពរផ្ទាល់មាត់ចំនួន៨ និង សំណួរសំណូមពរជាលាយល័ក្ខអក្សរ ចំនួន ៤ ដែលប្រជាពលរដ្ឋលើកឡើងជាក់ស្ដែង ដោយលើកឡើងពីសេវាយឺតយ៉ាវ សមាគមន៍មនុស្សចាស់ សុំមានគ្រូពេទ្យប្រចាំនៅវិទ្យាល័យ ការងារអត្រានុកូលដ្ឋាន សុំឱ្យមានអន្តេវាសិកដ្ឋាន សម្រាប់សិស្ស និង គ្រូមកពីឆ្ងាយៗ និង ប្រព័ន្ធធារាសាស្ត្រក្នុងតំបន់អាជ្ញាធរអប្សរា ដើមី្បធ្វើស្រែចំការ ។


លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានការកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងស្រុកពួក ដែលបានលើកឡើងនូវសំណើ និងសំណូមពរយ៉ាងផុសផុល ដែលសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និង សំណូមពររបស់ពួកគាត់។ ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានជំរុញអាជ្ញាធរស្រុក ឃុំ ភូមិ ពិនិត្យតាមដានចំពោះជនខិលខូច ដែលបានធ្វើឱ្យប៉ះពាល់ដល់សមាគមន៍មនុស្សចាស់ ក្នុងស្រុកពួក និង រួមគ្នាដោះស្រាយរាល់គ្រប់បញ្ហាដែរ ក្នុងសហគមន៍ជួបប្រទះកន្លងមក និង ដោយការយកចិត្តទុកដាក់ខ្ពស់ ពិសេសត្រូវមានឥរិយាបថទន់ភ្លន់ ម៉ឺងម៉ាត់ ដោយត្រូវចងចាំថា មន្ត្រីរាជការគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។


ឯកឧត្តម លី សំរិទ្ធ បានថ្លែងអំណរគុណ ចំពោះវាគ្មិន តំណាងមន្ទី អង្គភាពនានា ដែលបានបកស្រាយ បំភ្លឺ ឆ្លើយតបទៅនឹង សំណួរ ទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តម បានជម្រាបជូនដល់ម្ចាស់សំណួររបស់បងប្អូន ហើយក៏សូមរក្សាសិទ្ធិទុកសំណួរ និងកង្វល់ ក្នុងអង្គវេទិកាពេលនេះ ពុំអាចបកស្រាយបំភ្លឺបាន និងយកទៅពិនិត្យ ពិភាក្សាក្នុងគ្របខណ្ឌរដ្ឋបាលខេត្ត សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងស្រុកពួក ហើយនឹងឆ្លើយតប ជូនដំណឹងជាលាយល័ក្ខអក្សរដល់ម្ចាស់សំណួរ តាមរយៈក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានរបស់បងប្អូន និង ត្រូវបំពេញតួនាទីភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ប្រកបដោយឆន្ទៈម្ចាស់ការនិងមនសិការប្រកបដោយ វីជ្ជាជីវៈ ព្រមទាំង ធ្វើការឆ្លើយតបទៅនឹងតម្រូវការនានាដែលជាសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងស្រុកពួក បន្ថែមដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ ពេញចិត្តជឿជាក់គាំទ្រលើការដឹកនាំរបស់រដ្ឋបាលដែនដីនិងរាជរដ្ឋាភិបាល៕



ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ