logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១២៦គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល
63
04-July-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកោះកុង៖ ថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១២៦គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។


លោកជំទាវអភិបាលខេត្ត បានលើកឡើងថា វត្តមាននាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ ពីសំណាក់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត សម្តេចពិជ័យសេនា និងលោកជំទាវ និងថ្នាក់ដឹកនាំគ្រប់លំដាប់ មានការគិតគូរ ជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ទោះបីជាបងប្អូនជួបការលំបាក ខ្លះៗក៏ដោយ សូមរក្សាទឹកចិត្តរឹងមាំ ខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអភិវឌ្ឍភូមិ ឃុំរបស់យើងឥតឈប់ឈរ។ អំណោយដែលយើងនាំយកមក ជូននាពេលនេះ មិនមានតម្លៃធំដុំឡើយ ប៉ុន្តែជាការចូលរួមរំលែកការ លំបាក និងបង្ហាញពីសាមគ្គីភាព សេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះបងប្អូន ប្រជាពលរដ្ឋ។


ក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត បានអំពាវនាវឱ្យបងប្អូនបន្តថែរក្សាសុខភាព អនុវត្តអនាម័យរស់នៅ ថែរក្សាបរិស្ថាន ចូលរួមថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសហការជាមួយអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ជាពិសេស សូមមាតាបិតា និងអាណាព្យាបាល បន្តយកចិត្តទុកដាក់លើការអប់រំកូន ចៅ ឱ្យបានចូលរៀនទៀងទាត់ ជៀសវាងគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខផ្សេងៗ ដែលអាចប៉ះពាល់ដល់អនាគតរបស់យុវជន និងសង្គមជាតិ។


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ