logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការផ្តល់សិទ្ធិអំណាច និងភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីជាស្ត្រី” វគ្គទី២
328
29-November-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ខេត្តសៀមរាប៖ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “ការផ្តល់សិទ្ធិអំណាច និងភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីជាស្ត្រី” វគ្គទី២ និងប្រគល់វិញ្ញាបនបត្រ ដល់ប្រធានក្រុមការងារយេនឌ័រ និងមន្ត្រីនគរបាលជាតិនារីតាមបណ្តានាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ក្រោមកិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក តាមរយៈជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាល្លឺម៉ង់។ 


ពិធីនេះមានការអញ្ជើញចូលរួមពី អ្នកនាង Suchaya Mokkhasen មន្ត្រីកម្មវិធីថ្នាក់ជាតិ អង្គការ UNODC ប្រចាំប្រទេសថៃ, លោក RODNEY SMITH, និងអ្នកនាង REBECCA WEAVER ជាគ្រូឧទ្ទេសសម្រាប់វគ្គបណ្តុះបណ្តាល ព្រមទាំងមានការសម្របសម្រួលរៀបចំដោយការិយាល័យអង្គការ UNODC ប្រចាំប្រទេសកម្ពុជា ដែលមានសិក្ខាកាមជាថ្នាក់ដឹកនាំនគរបាលនារីតាមបណ្ដានាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ សរុបចំនួន ៣០រូប។


ក្នុងឱកាសនោះផងដែរ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNODC ដែលបានខិតខំជួយជ្រោមជ្រែងរៀបចំវគ្គនេះកើតចេញជារូបរាងឡើង និងសកម្មភាពដែលបានអនុវត្តជាច្រើនក្នុងពេលកន្លងមកក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២។ សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងសមត្ថភាព ភាពអង់អាចជាភ្នាក់ងារអនុវត្តច្បាប់របស់យើងក្នុងភាពជាថ្នាក់ដឹកនាំមន្ត្រីនគរបាលនារីនៅកម្ពុជា ក៏ដូចជានៅទូទាំងសហគមន៍អាស៊ានផងដែរ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ