logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សុខ លូ ទទួលជួបសម្ដែងការគួរសមជាមួយប្រតិភូស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តច័ន្ទបុរី
78
30-May-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្ដែងការគួរសមជាមួយ ប្រតិភូស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងប្រតិភូស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងប្រតិភូស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ។


ក្នុងជំនួបដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ មានប្រសាសន៍ឱ្យដឹងថា ប្រទេសកម្ពុជា និងថៃ គឺជាប្រទេសភូមិផងរបងជាមួយគ្នា ជាក់ស្ដែងខេត្តបាត់ដំបង មានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែងជាង១៤០គីឡូម៉ែត្រ ដូច្នេះការរក្សាមិត្តភាពជាបងប្អូនពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានសប្បាយរីករាយ។


ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិនជាមួយខេត្តច័ន្ទបុរីគឺមានភាពល្អប្រសើរ។ទំនាក់ទំនងល្អនេះកើតចេញពីការជួបជជែកពិភាក្សាគ្នា ដូច្នេះការជួបជជែកគ្នាកាន់តែច្រើននឹងធ្វើឱ្យមានភាពស្និទស្នាលកាន់តែខ្លាំង។


ចំណែក លោកឧត្តមសេនីយ៍ត្រី ផាឌុងសាក់ រក្សាសុខ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី ថ្លែងឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឺមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប្រសើរ។ លោកឧត្តមសេនីយ៍ត្រី ផាឌុងសាក់ រក្សាសុខ គូសបញ្ជាក់ថា ភាគីថៃនឹងទទួលបន្ទុករៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលមួយស្ដីពីការបង្រ្កាបអំពើឆបោកតាមអនឡាញដោយមានការចូលរួមនិងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកម្លាំងនគរបាលខេត្តច័ន្ទបុរី និងកម្លាំងនគរបាលខេត្តបាត់ដំបង។


លោកឧត្តមសេនីយ៍ត្រី សង្កត់ធ្ងន់ថា កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី បានត្រៀមខ្លួនជានិច្ចដើម្បីបម្រើកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលទៅទស្សនាកម្សាន្ត ឬទៅពិនិត្យព្យាបាលជំងឺនៅខេត្តច័ន្ទបុរី៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ