logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំ ដើម្បីដាក់ចេញផែនការត្រៀមបង្ការ និងឆ្លើយតបទៅនឹងផលប៉ះពាល់នានា ដែលអាចកើតចេញពីជំនន់ទឹកភ្លៀងនៅរដូវវស្សា
388
20-July-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំណែនាំដល់មន្ត្រីជំនាញធ្វើការសិក្សាអំពីស្ថានភាពភូមិសាស្ត្រទឹកក្នុងខេត្តកំពង់ធំឱ្យបានច្បាស់លាស់ ដើម្បីត្រៀមរៀបចំផែនការត្រៀមបង្ការ និងឆ្លើយតបទៅនឹងផលប៉ះពាល់នានា ដែលអាចកើតចេញពីជំនន់ទឹកភ្លៀងនៅរដូវវស្សា និងមានវិធានការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលជំនន់ទឹកភ្លៀង។ ប្រសាសន៍នេះ លើកឡើងនៅក្នុងកិច្ចប្រជុំការគ្រប់គ្រងគ្រោះមន្តរាយណ៍ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ 


នៅក្នុងអង្គប្រជុំ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ប្រទេសកម្ពុជាយើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងផ្ទួនៗគ្នាជាបន្តបន្ទាប់ ធ្វើឱ្យទឹកស្ទឹងសែនកើនឡើងជាកំហុក បណ្តាលឱ្យមានគ្រោះមហន្តរាយដោយទឹកជំនន់កើតឡើងយ៉ាងរហ័ស និងធ្វើឱ្យរងផល ប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន។ ឯកឧត្តម បន្ថែមទៀតថា ប្រការដែលគួរយកចិត្តទុកដាក់ជាសំខាន់នោះគឺ អាជ្ញាធរក្រុងស្រុក ត្រូវប្រកាសឱ្យដឹងមុនជូនដល់ប្រជាពលរដ្ឋបានយល់ដឹង និងត្រៀមខ្លួនមុនពេលទឹកជំនន់មកដល់ និងអាចជួយដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលងាយទទួលរងគ្រោះបានត្រៀមលក្ខណៈជម្លៀសទៅទីទួលសុវត្ថិភាពទាន់ពេលវេលា មានសុវត្ថិភាពល្អ។


ឯកឧត្តម នួន ផារ័ត្ន បន្តទៀតថា យើងតាមការជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ពិនិត្យឃើញថា កម្ពស់ទឹកស្ទឹងសែន បានហក់ឡើងខ្ពស់។ លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់តាមដានស្តាប់ព័ត៌មានតាមវិទ្យុ ទូរទស្សន៍ សារតាមទូរស័ព្ទចល័ត ការអំពាវរបស់អាជ្ញាធរមូលដ្ឋាន និងការព្យាករណ៍អាកាសធាតុ ដើម្បីបានដឹងពីស្ថានភាពវិវឌ្ឍន៍របស់ទឹកជំនន់ ព្រមទាំងបានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមសម្ភារៈ គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ ហើយអាជ្ញាធរស្រុក ត្រូវរាយការណ៍មករដ្ឋបាលខេត្តជាប្រចាំ ដើម្បីយើងមានវិធានការជួយសង្គ្រោះពួកគាត់បានទាន់វេលា។


ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានណែនាំដល់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរស្រុក ធ្វើការវាយតម្លៃចំពោះផលប៉ះពាល់ដំណាំស្រូវ និងចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលទទួលរងការលិចដំណាំស្រូវនៅពេលនេះ ដើម្បីត្រៀមផែនការជួយដល់ប្រជាពលរដ្ឋក្នុងការដាំដុះស្តារឡើងវិញ 


ប្រភព ៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ