logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨
324
28-October-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ខេត្តក្រចេះ៖ រសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវ ដឹកនាំត្រួតពិនិត្យការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំខេត្តក្រចេះ ។ 


ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត ដែលមានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់បានខិតខំអនុវត្តយ៉ាងសកម្ម ប្រកបដោយឆន្ទៈមោះមុតក្នុងការអនុវត្តវិធានការជំនាញនានារួមមាន៖ ការផ្សព្វផ្សាយ អប់រំ ណែនាំ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់រូបភាពក្នុងខេត្តបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយខិតខំជំរុញការចូលរួមពីប្រជាពលរដ្ឋនៅក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់សាធារណៈ និងរបៀបរៀបរយសង្គម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយនូវទុក្ខលំបាក សំណូមពរ និងកង្វល់នានារបស់ប្រជាពលរដ្ឋ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតផ្សេងៗ នៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ ។ 


ឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍បន្ថែមថា កម្លាំងប្រជាការពារ គឺជាកម្លាំងដែលមិនអាចខ្វះបាន នៅក្នុងការសហការជួយដល់កម្លាំងនគរបាលមូលដ្ឋាន នៅក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ប្រាកដណាស់ថា មានតួនាទីសំខាន់នៅក្នុងការអនុវត្តកិច្ចការងារនេះ ប៉ុន្តែគេក៏មិនត្រូវមើលរំលងកម្លាំងប្រជាការពារនោះដែរ ព្រោះពួកគាត់បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងារគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនេះ ។ 


ទន្ទឹមគ្នានេះ ដើម្បីជំរុញឱ្យការងារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ ឯកឧត្តម បានជំរុញដល់មេឃុំ ចៅសង្កាត់ ក៏ត្រូវសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងមូលដ្ឋាន ចុះធ្វើការអប់រំផ្សព្វផ្សាយជាលក្ខណៈតូចៗឱ្យបានញឹកញាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ។

 

ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បន្ថែមថា គោលនយោបាយរាជរដ្ឋាភិបាល ស្ដីពីការអនុវត្ត ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺមានការអភិវឌ្ឍនីតិវិធី ជាដំណាក់កាលៗ ពីព្រោះគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានសារៈសំខាន់ ដូច្នេះតម្រូវឱ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាអនុវត្តទិសដៅគោលបំណងតែមួយគត់គឺ ធ្វើយ៉ាងណាឱ្យរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕


ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ