

គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ សូមជូនដំណឹងដល់បេក្ខជនទាំងអស់ ដែលបានដាក់ពាក្យសុំចូលរួមប្រឡងប្រជែងយកអាហារូបករណ៍ ចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់ វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវទៅមើលឈ្មោះ លេខបន្ទប់ លេខតុ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង បណ្ឌិត្យសភានគរបាលកម្ពុជា។
សម័យប្រឡង : ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៦ : ៣០នាទីព្រឹក
វិញ្ញាសា : ចំណេះដឹងទូទៅទាក់ទងនឹងកិច្ចការនគរបាល និងចំណេះដឹងទូទៅ (រយៈពេល ២ម៉ោង)
បញ្ជាក់ សម្រាប់ថ្ងៃប្រឡង បេក្ខជនទាំងពីរភេទ៖
- បុរសស្លៀកពាក់ ខោជើងវែង អាវពណ៌ស ឬពណ៌ផ្ទៃមេឃ
- នារីស្លៀកពាក់ សំពត់ក្រោមក្បាលជង្គង់ អាវពណ៌ស ឬពណ៌ផ្ទៃមេឃ
- ត្រូវយកបង្កាន់ដៃទទួលពាក្យនិងអត្តសញ្ញាណប័ណ្ណមកជាមួយ
- ត្រូវប្រើប៊ិកដែលមានទឹកពណ៌ខៀវ (មិនមែនប៊ិកហ្វឺត)។
បម្រាម
បេក្ខជនទាំងពីរភេទមិនត្រូវយកសំណៅឯកសារ ទូរសព្ទ ឧបករណ៍ថតសំឡេង និង ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលមណ្ឌលប្រឡងជាដាច់ខាត។
