logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ហ៊ឹម យ៉ាន អញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពការងារ ការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ទីស្ដីការក្រសួងមហាផ្ទៃ
68
10-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើវឌ្ឍនភាពការងារ ការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការរង ថ្នាក់ដឹកនាំ តំណាងកងកម្លាំងការពារ កងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្រុមការងារផ្នែកសុខាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធតាមបណ្តាគោលដៅ អង្គភាពជំនាញនីមួយៗជាច្រើនរូបទៀត។


ឯកឧត្តម រដ្ឋលេខាធិការ ប្រធានអង្គប្រជុំបានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះគឺ ដេីម្បីបន្តពង្រឹងអំពីការងារ ផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ តាមបណ្តាគោលដៅសំខាន់ៗឱ្យបានល្អនៅក្នុងទីស្តីការក្រសួងមហាផ្ទៃ។


ក្នុងនោះ ឯកឧត្តម បានបន្ថែមថា ដើម្បីធានាបាននូវបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងបរិស្ថានអនាម័យនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការរួមដូចខាងក្រោម៖ ត្រូវយកចិត្តទុកដាក់ក្តាប់សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីដាក់ចេញវិធានការដោះស្រាយបានទាន់ពេលវេលា។ ធានាឱ្យបានដាច់ខាតនូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបង្ការជំងឺឆ្លងផ្សេងៗ ជូនចំពោះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបំពេញភារកិច្ចក្នុងបរិវេណក្រសួងមហាផ្ទៃ។ រៀបចំវិធានការការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងបរិស្ថានអនាម័យឱ្យបានល្អប្រសើរក្នុង និងក្រៅបរិវេណជុំវិញក្រសួងមហាផ្ទៃ ប្រើប្រាស់វិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុបសំដៅធានាដល់កិច្ចសហការ ការពារសន្តិសុខសុវត្ថិភាពឱ្យបានខ្ពស់បំផុត ត្រូវពង្រឹងកិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបានតាមផែនការដែលបានដាក់ចេញឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អប្រសេីរ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ