logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តព្រៃវែង សហការជាមួយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ”កិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា“
274
19-November-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង សហការជាមួយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ”កិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា“ ក្រោមអធិបតីភាព ឯកឧត្តម ទ្បាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។


សិក្ខាសាលានេះដែរ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកិច្ចការព្រំដែនទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស លើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ដល់មន្រ្តីរាជការ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសិស្ស និស្សិត និងយុវជន ក្នុងខេត្តព្រៃវែង។


ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំទាំងបីទទួលបន្ទុកផែនព្រំដែន ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរងក្រុង ស្រុក តំណាងបញ្ជាការដ្ឋានយោធរភូមិភាគ២ នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានទីស្នាក់ការច្រកទ្វារទាំង៦ មេបញ្ជាការវៈសេនាតូចព្រំដែន ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អធិការ អធិការរងស្រុកជាប់ព្រំដែន មេបញ្ជាការ បញ្ជាការរងផ្នែកសឹករងស្រុកជាប់ព្រំដែន មេបញ្ជាការ បញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រំដែន មេឃុំ ចៅសង្កាត់ ស្មៀន មេភូមិ អនុភូមិ តំណាងសមាគមន៍ គរុសិស្ស និស្សិត យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ យុវជន ស.ស.យ.ក សរុបចំនួន៥២៨រូប៕


ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ