logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធិ អញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីតួនាទីមន្រ្ដីនគរបាលយុត្ដិធម៌ក្នុងការអនុវត្ត សេចក្ដីសម្រេចរបស់តុលាការ
362
26-November-2024
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តមណ្ឌលគីរី៖ លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធិ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីតួនាទីមន្រ្ដីនគរបាលយុត្ដិធម៌ក្នុងការអនុវត្ត សេចក្ដីសម្រេចរបស់តុលា​ការ នៅសាលាដំបូងខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯក​ឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយ​មានការអញ្ជើញចូលរួមពី លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ,លោកមេ​បញ្ជា​ការខេត្តមណ្ឌលគិរី លោកមេបញ្ជាការតំបន់សឹករងខេត្តមណ្ឌលគិរី ,លោកស្នងការរងខេត្ត​មណ្ឌល​គិរី ,លោក លោកស្រីនាយ-នាយរងការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកអធិការរងក្រុងស្រុកទាំង០៥ និងនាយប៉ុស្តិ៍រដ្ឋបាលទាំង២១បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនោះផងដែរ៕


ប្រភព៖ ស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ