logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ឯកភាព និងសន្យាបន្តរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ
1K
07-August-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ អ៊ូឃូ ខូចាអេសហ្វ៊េ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ពីទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ អ៊ូឃូ ខូចាអេសហ្វ៊េ បានឯកភាពនិងសន្យាបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ជាងនេះទៅទៀត ភាគីទាំងពីរឯកភាពក្នុងការផ្តល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីទៅតាមជំនាញជាអាទិភាពមានដូចជា៖ ការប្រឆាំងអំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម។

បន្ថែមលើកិច្ចសហការប្រតិត្តិការខាងលើនេះ ភាគីទាំងពីរកម្ពុជា-តួកគី ក៏បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ដោយឈរលើគោលការណ៍សមភាព គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងជួយគាំទ្រគ្នាយ៉ាងពេញទំហឹងនៅលើវេទិការអន្តរជាតិសំខាន់ៗផងដែរ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ