logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ​វាយតម្លៃ​ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ និងសេវាសង្គមប្រចាំឆ្នាំ​ និងលេីកទិសដៅអនុវត្តបន្ត
825
03-January-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ​វាយតម្លៃ​ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ និងសេវាសង្គមប្រចាំឆ្នាំ​ និងលេីកទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត ក្រោមវត្តមានចូលរួមជាគណៈអធិបតី ពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានថ្លែងថា «លទ្ធផល នៃការវាយតម្លៃ ចលនាការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ​ សង្កាត់ នឹងប្រកាសនៅថ្ងៃសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តកំពង់ចាម​ នាថ្ងៃខាងមុខនេះ» ។ ឯកឧត្តម អភិបាលខេត្តបានថ្លែងបន្តថា​ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បី ពិនិត្យទៅលើការដាក់ពិន្ទុ ចំពោះចលនាប្រលងប្រណាំង គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងសេវាសង្គមក្នុងខេត្តកំពង់ចាម ដើម្បីកំណត់នូវឃុំ សង្កាត់ ដែលត្រូវបានជ័យលាភី ក៏ដូចជា ការរៀបចំនូវយុទ្ធសាស្រ្តក្នុងការអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៥ ។


ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ បានបញ្ជាក់ថា​ ចលនាប្រលងប្រណាំងនេះដែរ ក៏ជាផ្នែកមួយ នៃការបំពេញឱ្យគ្នាទៅវិញទៅមក គឺបំពេញ ដើម្បី ជំរុញដល់ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលផង គោលនយោបាយរបស់ក្រសួងមហាផ្ទៃផង និងដល់អគ្គស្នងការនគរបាលជាតិផង ដើម្បីឱ្យគោលនយោបាយ របស់រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបានជោគជ័យផងដែរ ៕


ប្រភព៖រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ