

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដឹកនាំគណៈប្រតិភូស្នងការរាជធានីភ្នំពេញ អញ្ជើញចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល ០២ថ្ងៃ និងមានការចូលរួម មានចំនួន ០៧ ប្រទេស (កម្ពុជា កូរ៉េខាងត្បូង ចិន ហ្វីលីពីន អ៊ូបេគីស្ថានវៀតណាម ហូឡង់) និងអង្គការដៃគូអន្តរជាតិមួយចំនួន។
វេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) មានគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់រវាងរដ្ឋ/រាជធានី ជាសមាជិកក្រុមប្រឹក្សា (ICPC) ដើម្បីឆ្លើយតបចំពោះឧក្រិដ្ឋកម្មឆ្លងដែន និងការធានាសុវត្ថិភាពពលរដ្ឋនៅបរទេស។
ប្រភព៖ ជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ






