

ខេត្តកំពង់ឆ្នាំង៖ អនុវត្តតាមទិសដៅការងាររបស់ ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរពាក់ព័ន្ធ បន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន បារីអេឡិចត្រូនិច និងបញ្ហាក្មេងទំនើង) និងច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋបានយល់ដឹងបន្ថែម ដើម្បីការពារបង្ការ និងរកវិធីដោះស្រាយឱ្យបានទាន់ពេលវេលា នូវបញ្ហាដែលបានកើតឡើង។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង








