

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងមហាផ្ទៃ នាយករងខុទ្ទការល័យ អគ្គលេខាធិការ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនគរបាលជាតិ អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រុមប្រឹក្សានីតិកម្ម សាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គលេខាធិការដ្ឋានគ្រឿងញៀន អគ្គលេខាធិការ គ.ជ.ប.ជ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្តទាំង២៥ តំណាងក្រសួង ស្ថាប័ន និងសមាជិក សជិកា ពាក់ព័ន្ធសរុបប្រមាណជិត៨០០នាក់។
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ









