logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ជិត ៩០ម៉ឺននាក់ កើនឡើងជាង ២០%
101
18-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ត្បូងឃ្មុំ៖ រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តត្បូងឃ្មុំ ក្នុងឆ្នាំនេះ បានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករមកកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងទីតាំងសង្ក្រាន្តទូទាំងខេត្ត។


បើយោងតាមរបាយការណ៍ពី លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ឱ្យដឹងថា រយៈពេល៣ថ្ងៃ នាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២៦នេះ  ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវសរុបចំនួន ៨៦៣,៣៣១នាក់។


ក្នុងនោះប្រជាពលរដ្ឋដើរកម្សាន្តវិលល្ងាច៖ ៨៦៣,១៨៧ នាក់ ទេសចរជាតិ (ស្នាក់នៅ) ១២១ នាក់ ទេសចរបរទេស២៣នាក់។ តាមរយៈតួលេខនេះ បង្ហាញថាចំនួនភ្ញៀវទេសចរ មានការ កើនឡើង ២០.៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ (ដែលមានចំនួន ៧១៦,០៥៥ នាក់)។


ក្រោមការរៀបចំយ៉ាងសម្រិតសម្រាំងពីសំណាក់រដ្ឋបាលខេត្ត ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងឯកឧត្តម ឡុង ធាម ប្រធានក្រុុមប្រឹក្សាខេត្ត ដែល​បានបង្កើតកម្មវិធីកម្សាន្តជាច្រើន។


ក្នុងនោះ មានការលេងល្បែងប្រជាប្រិយខ្មែរ, ការរាំលេងចង្វាក់ប្រពៃណីខ្មែរចម្រុះ, ការតាំងពិព័រណ៍ស្ដង់ផលិតផល "ភូមិមួយផលិតផលមួយ", ការប្រគុំតន្ត្រីសម័យអមដោយការតុបតែងភ្លើងលម្អយ៉ាងប្រណីត, ការបង្ហាញទឹករាំពត់ពេនតាមចង្វាក់ភ្លេង អមជាមួយភ្លើងចម្រុះពណ៍ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ជក់ចិត្ត។


ជោគជ័យនៃព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំឆ្នាំ២០២៦នេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើន នៃវិស័យទេសចរណ៍ក្នុងខេត្ត និងការរៀបចំដ៏មានប្រសិទ្ធភាពរបស់អាជ្ញាធរដែនដី ដែលធ្វើឱ្យខេត្តត្បូងឃ្មុំ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយក្នុងឱកាសបុណ្យប្រពៃណីជាតិ៕


ប្រភព​៖​ រដ្ឋបាល​ខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ