logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញទៅសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់កងកម្លាំងវីរកងទ័ព ដែលឈរជើងតាមបន្ទាត់ព្រំដែន
45
07-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

បន្ទាយមានជ័យ៖ ក្នុងស្មារតីស្នេហាជាតិ ក៏ដូចជារួបរួមសាមគ្គីជាធ្លុងមួយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនិងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ ដោយមានការចូលរួមពីក្រុមម៉ូតូខេត្តបន្ទាយមានជ័យ ប្រមាណជាង៣០គ្រឿង បានអញ្ជេីញទៅសួរសុខទុក្ខ និងបាននាំយកអំណោយមានស្បៀង ភេសជ្ជៈ ជូនទៅដល់កងកម្លាំងវីរកងទ័ព ដែលឈរជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។


ក្នុងនោះដែរឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះវីរភាពដ៏អង់អាចក្លាហានវីរកងទ័ព វីរនគរបាល និងអាវុធហត្ថ ដែលលះបង់ដេីម្បីបុព្វហេតុជាតិមាតុភូមិ ការពារបូរណភាពទឹកដីពីការឈ្លានពានពីសត្រូវប្រទេសជិតខាង។ ព្រមទាំងបានលះបង់ប្តូរផ្តាច់យកទ្រូងការពារគ្រប់ ការពរទឹកដី ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅបានសុខសាន្ត ប្រកបរបររកស៊ីចឹញ្ចឹមជីវិត។ ឯកឧត្ដម ក៏បានរំលឹកដឹងគុណទៅដល់វីរកងទ័ពដែលបានពលី និងរងរបួសនៅក្នុងសមរភូមិនាពេលកន្លងមក។


ឯកឧត្ដម បន្តថាមក្នុងនាមខ្មែរតែមួយ សមរភូមិក្រោយ ជួយដល់សមរភូមិមុខ គ្រប់កាលៈទេសៈ នៅតែបន្តជួយជ្រោមជ្រែងក្នុងការជួយស្បៀង ដល់វីរកងទ័ព។ ឯកឧត្ដម ក៏បានជូនពរដល់វីរកងទ័ពក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមទទួលបានសេចក្ដីសុខសប្បាយ មានសុខភាពល្អឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយ

មានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ