logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ប្រើប្រាស់ជំនាញរបស់ខ្លួនឱ្យអស់លទ្ធភាព ពិសេស សហការជាមួយប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ឱ្យអស់ពីមូលដ្ឋានរាជធានីភ្នំពេញ
39
07-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ប្រើប្រាស់ជំនាញរបស់ខ្លួននៅតាមខណ្ឌឱ្យអស់លទ្ធភាព ពិសេស សហការជាមួយប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ឱ្យអស់ពីមូលដ្ឋានរាជធានីភ្នំពេញ។

  ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នារសៀលថ្ងៃទី០៧ ខែមេសា​ ឆ្នាំ​២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

  

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីដកស្រង់បទពិសោធន៍ រកចំណុចខ្លាំង ចំណុចខ្សោយ ដែលយើងបាននឹងកំពុងអនុវត្ត សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញគ្នានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នៅក្នុងមូលដ្ឋានទៀត។បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនមែនអនុវត្តត្រឹមខែមេសានេះទេ គឺត្រូវធ្វើរហូតនិងជាប្រចាំជឿថា ១ខែឬ២ខែទៀត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អាចនឹងអស់ពីរាជធានីភ្នំពេញ។

   ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ខណ្ឌទាំង១៤ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ ដោយសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ ពិសេសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ បានចូលរួមសហការជាមួយយើង គ្មានកម្លាំងអ្វីខ្លាំងជាងកម្លាំងប្រជាពលរដ្ឋចូលរួមនោះទេ ត្រូវស៊ើបអង្កេតរក ទីតាំងOnline Scams។​ តាមបទបញ្ជាលេខ០១ កុំថាឡើងពាក់ព័ន្ធជាមួយបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សូម្បីតែមិនអនុវត្តតាមបទបញ្ជាលេខ០១នេះ ក៏ខុសដែរ។ដូច្នេះយើងត្រូវប្រើប្រាស់គ្រប់ឱ្យអស់មធ្យោបាយ ទាំងការផាកពិន័យនិងការដាក់ទោសទណ្ឌទៅលើម្ចាស់ទីតាំងជាដើម ដើម្បីឈានទៅបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ឱ្យអស់ពីរាជធានីភ្នំពេញ។

  

ឯកឧត្ដម ឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)យើងបានបង្ក្រាបជាបន្តបន្ទាប់ ដោយគិតពីថ្ងៃទី០៣​ ខែកុម្ភៈ​ មកដល់ថ្ងៃទី០៧ ខែមេសានេះ យើងបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនិងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន​ ១.១៦៥នាក់ ក្នុងនោះយើងបានបញ្ជូនទៅតុលាការចំនួន២២ករណី ស្មើនិង១៤០នាក់ មានខ្មែរចំនួន​ ៥៩នាក់ ដើម្បីដាក់ទោសទៅតាមច្បាប់៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ