logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម អ៊ុំ រាត្រី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការបង្ក្រាបឱ្យខានតែបាន នូវករណីក្មេងទំនើងដែលបង្កភាពភ័យខ្លាចដល់ពលរដ្ឋតាមមូលដ្ឋាន
355
26-December-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អធិការនគរបាលក្រុង-ស្រុកទាំង៩ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពួតដៃគ្នាបង្ក្រាបនូវករណីក្មេងទំនើង ដែលកំពុងតែងើបឡើងវិញ បង្កនូវភាពភ័យខ្លាចដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ 


ឯកឧត្ដម អភិបាលខេត្ត បានដាក់ចេញបទបញ្ជារបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ 


ក្នុងនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងការកោតសរសេីរ ដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំពុះពារ រែកពុនការងារនានាជាច្រើនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម ទាំងសន្តិសុខតាមបណ្តោយព្រំដែនមានក្ខណៈល្អប្រសើរ រក្សាបាននូវបូរណភាពទឹកដី ជាតំបន់មិត្តភាព និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ 


ទន្ទឹមឯកឧត្តម ក៏បានសង្កត់ធ្ងន់ ដល់សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តជាប្រចាំនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តើមចេញពីការបម្រើសេវារដ្ឋបាល និងសេវាតម្រូវការចាំបាច់នានានៅមូលដ្ឋាន គឺត្រូវបានពង្រឹង និងពង្រីកទាំងគុណភាពបរិមាណ និងសមត្ថភាព តាមរយៈការកែលម្អជាប្រចាំនូវរបៀបរបប និងអាកប្បកិរិយាធ្វើការងាររបស់មន្ត្រីនៅមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោយបង្ហាញ " ស្នាមញញឹមខេត្តបន្ទាយមានជ័យ" រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ជាពិសេសការបង្ក្រាបក្មេងទំនើង ដែលកំពុងតែមានសកម្មភាពងើបឡើងវិញ ក៏ដូចជាអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តរឹតបន្តឹងការបង្ក្រាបករណី ផ្សេងៗ ដូចជាករណីក្មេងទំនេីង អនុវត្តទៅតាមនីតិវិធី និងបន្តស្រាវជ្រាវនៅមុខសញ្ញា ដែលតែងតែបង្កនូវអសន្តិសុខនៅក្នុងមូលដ្ឋាន ដើម្បីធ្វើការបង្ក្រាបឱ្យបានអស់ បំពេញនូវសេចក្ដីត្រូវការ និងបំពេញក្តីសុខជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសេីរ៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ