

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល សំណេះសំណាលជាមួយសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង សិក្សាវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី២០ លើកទី១ ដែលត្រូវបែងចែកចុះកម្មសិក្សានៅតាមបណ្ដាអង្គភាព ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅសាលប្រជុំA នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងពិធីនេះមានការអញ្ជើញចូលរួម លោកស្នងការរងផែនការងារធនធានមនុស្ស លោកនាយករងសាលានគរបាលជាតិភូមិភាគ៥-ភូមិភាគ៦ លោកនាយការិយាល័យបុគ្គលិក លោកនាយការិយាល័យបណ្ដុះបណ្ដាល លោកអធិការរងនគរបាលក្រុង-ស្រុក លោកមេបញ្ជាការរង និងលោក-លោកស្រីសិស្សនាយនគរបាល-នាយនគរបាលរង សរុប ១៣០រូប ស្រី ២០រូប។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង











