logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ ជូ ប៊ុនអេង ទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងចែករំលែកបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា
147
20-May-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ អមដំណើរដោយ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងចែករំលែកបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។


នៅក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធាន និងអនុប្រធានក្រុមជំនួយកិច្ចការទាំង៦ ប្រធាន/អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ជ និងនាយការិយាល័យ ចំនុះអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុបចំនួន៣៧នាក់។


សមាសភាពប្រតិភូឥណ្ឌូនេស៊ីអញ្ជើញចូលរួមពី គណៈគ្រប់គ្រងនៃគណៈប្រតិភូវិទ្យាស្ថានអប់រំ និងបណ្តុះបណ្តាលមន្រ្តីនគរបាលជាន់ខ្ពស់ឥណ្ឌូនេស៊ី ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ស្លាម៉ិត ហាឌី ស៊ូប្រាប់តូយ៉ូ (SlametHadi Supraptoyo, S.H., М.Н.) តំណាងប្រធានការិយាល័យ វិទ្យាស្ថានអប់រំ និងបណ្តុះបណ្តាលមន្រី្តជាន់ខ្ពស់នគរបាលជាតិឥណ្ឌូនេស៊ី រួមនិងមន្រ្តីនគរបាលជាន់ខ្ពស់ ក្រុមមន្រ្តីជំនាញនៃប្រទេសឥណ្ឌូនេស៊ី សរុបចំនួន ៣៥នាក់៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ