logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយកម្មវិធី " អេបសុវត្ថិភាពយើង " ( GBV Safe App ) និងយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ក្រោមប្រធានបទ " រួមគ្នាបញ្ឈប់អំពើហិង្សាលើស្ត្រីដើម្បីវឌ្ឍនភាពសង្គមនិងពិភពលោក "
675
10-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រ នៃក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយកម្មវិធី " អេបសុវត្ថិភាពយើង " ( GBV Safe App ) និងយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ក្រោមប្រធានបទ " រួមគ្នាបញ្ឈប់អំពើហិង្សាលើស្ត្រីដើម្បីវឌ្ឍនភាពសង្គមនិងពិភពលោក " ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ជាច្រើននាក់ទៀតផងដែរ។


ក្នុងកិច្ចប្រជុំនេះផងដែរ លោកជំទាវ កែ សួនសុភី ស សុខា បានមានប្រសាសន៍លើកឡើងអំពីសារៈសំខាន់របស់អេបសុវត្ថិភាព ( GBV Safe App ) ដែលអាចជួយបង្កើតនូវការយល់ដឹងដល់ការបង្ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រតាមរយៈការផ្ដល់ព័ត៌មានធ្វើសេចក្តីរាយការណ៍ បញ្ជូនករណីអំពើហិង្សាបានទាន់ពេលវេលា។ លោកជំទាវក៏បានសំណូមពរដល់សមាជិកសមាជិកាទាំងអស់ ប្រើអេបសុវត្ថិភាពយើងឱ្យបានគ្រប់ៗគ្នា និងជួយផ្សព្វផ្សាយបន្តអំពីអេបសុវត្ថិភាពយើង ឱ្យបានដល់គ្រប់បណ្តាអង្គភាពនានា ជាពិសេសគ្រួសារនិងសហគមន៍យើងផងដែរ។


ដោយ៖ អគ្គ​នាយកដ្ឋានបច្ចេកវិទ្យាឌីជីថល​ និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ