នៅរសៀលថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំណែនាំនិងតម្រង់ទិសការងារដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរចាត់ការនាបន្ទប់ប្រជុំ ព្រះគណេសនៃបណ្ឌិត្យសភានគរបាលកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីណែនាំនិងដាក់ចេញនូវវិធានការមួយចំនួនក្នុងការពង្រឹងប្រសិទ្ធភាពការងារដល់ថ្នាក់ដឹកនាំនិងមន្ត្រីតាមការិយាល័យនីមួយៗនៃមន្ទីរចាត់ការ។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា