logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈស្នងការ ស្តីអំពីការអនុវត្តកិច្ចការងារជំនាញ និងលើកទិសដៅអនុវត្តបន្ត
47
12-June-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

បន្ទាយមានជ័យ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈស្នងការ ស្តីអំពីការអនុវត្តតួនាទី ភារកិច្ច និងកិច្ចការងារជំនាញ និងលើកទិសដៅអនុវត្តបន្តដល់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ 


ពិធីប្រជុំនេះធ្វើឡើងនៅសាលប្រជុំ(ក)នៃស្នងការដ្ឋាននគរបាលខេត្តដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ស្នងការរងទាំងអស់ផងដែរ។ 


កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្លាស់ប្ដូរមតិយោបល់គ្នា ពាក់ព័ន្ធនិងកិច្ចការងារដែលប្រឈមរួមគ្នាគិតនិងដោះស្រាយបញ្ហាដេីម្បីឱ្យការងារទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។  


លោកឧត្ដមសេនីយ៍ ស្នងការ បានណែនាំដល់ លោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង ទាំងអស់ត្រូវអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដេីម្បីឱ្យការងារអនុវត្តទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាពស្របតាមគោលការណ៍របស់ប្រមុខថ្នាក់ដឹកនាំដែលបានដាក់ចេញ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ