logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី និងឯកឧត្តម​ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាសហប្រធាន​ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការចាត់បញ្ជូនមន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មីឆ្នាំ២០២៥ ទៅចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល លើកទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា
138
10-February-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការ​ក្រសួង​មហាផ្ទៃ​៖ នៅព្រឹកថ្ងៃអង្គារ​ ទី១០ ខែកុម្ភៈ​ ឆ្នាំ២០២៦​ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក​ នៃអគ្គនាយកដ្ឋានធនធានមនុស្ស​ និងឯកឧត្តម​ នាយឧត្តមសេនីយ៍ សាស្ត្រា​ចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាសហប្រធាន​ដឹកនាំកិច្ចប្រជុំ​ ពិភាក្សាស្ដីពីការចាត់បញ្ជូនមន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មីឆ្នាំ២០២៥ ទៅចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល លើកទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានធនធានមនុស្ស បណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងសមាសភាពពាក់ព័ន្ធចំនួន៣៩រូបផងដែរ​ ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ