logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប
40
02-July-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

សៀមរាប ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏មុឺងម៉ាត់ ដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ ឱ្យបន្តចុះផ្សព្វផ្សាយអប់រំរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឱ្យបើកបរគោរពទៅតាមស្លាកសញ្ញា គំនូសសញ្ញា ភ្លើងសញ្ញចរាចរណ៍ ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ។


ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការណែនាំមិនឱ្យឈប់ ឬចតយានយន្តដោយគ្មានសណ្តាប់ធ្នាប់ និងលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ផ្លូវសាធារណៈប្រកបដោយសុវត្ថិភាព ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ