logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តស្វាយរៀង
49
30-April-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ រស់ អភិបាលរង ជាតំណាងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម អគ្គនាយករង និងជាប្រធានគណៈប្រតិភូ លោក លោកស្រីសមាជិក សមាជិកា គណៈប្រតិភូសវនកម្មផ្ទៃក្នុង លោក លោកស្រី នាយក-នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ និងអង្គភាពក្រោមចំណុះ លោក លោកស្រីអភិបាល-អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក និងលោក លោកស្រី នាយក-នាយករងរដ្ឋបាល នៃរដ្ឋបាលក្រុង ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធ។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបង្ហាញនូវសេចក្តីសោមនរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តស្វាយរៀង និងរដ្ឋបាលក្រុង ស្រុក ក្រោមចំណុះ សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ។


ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរង ដែលជាតំណាង ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងវត្តមានលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រោមចំណុះរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ដែលដែលធ្វើកិច្ចឱ្យប្រជុំបើកសវនកម្មនាពេលនេះប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបញ្ជាក់ថា តួនាទីជាសវនករផ្ទៃក្នុងនាឱកាសនេះ គឺមានគោលបំណងដើម្បីធ្វើឱ្យប្រតិបត្តិការប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដំណើរដោយមានប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ។ ទន្ទឹមនេះការធ្វើសវនកម្មផ្ទៃក្នុង បានជួយចង្អុលបង្ហាញ និងតម្រង់ទិសដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ ដឹកនាំសវនដ្ឋាន ដើម្បីដឹកនាំបំពេញការងារនៅក្នុងអង្គភាពប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់ ពិសេសបានផ្តល់នូវការវិភាគ វាយតម្លៃហានិភ័យ និងជូនអនុសាសន៍កែលម្អតាមរយៈសវនករ ដែលបានរកឃើញក្នុងកំឡុងពេលចុះធ្វើការងារសវនកម្មនៅតាមបណ្តាសវនដ្ឋាន។ ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺមានលក្ខណៈជាប្រព័ន្ធ ដែលគូសបញ្ជាក់អំពីលទ្ធផលឆ្លើយតបទៅនឹងការចូលរួមចំណែកជួយពង្រឹងនូវការងារស្នូលរបស់សវនដ្ឋាននីមួយៗ ក៏ដូចជាអង្គភាពពាក់ព័ន្ធក្រោមការត្រួតពិនិត្យ និងវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យស៊ីជម្រៅបន្ថែមទៀតលើ ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ និងស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ