logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
73
25-June-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ ទទួលការងារបុគ្គលិកនិងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងប្រតិភូនៃអគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្ត ព្រមទាំងលោក-លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុងស្រុកទាំង៥ លោកនាយប៉ុស្តិ៍ទ្វារទ្វេភាគីទាំង៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់និងមន្រ្តីនគរបាលជាច្រើនរូបទៀត។


លោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្ត បានអានរបាយការណ៍ស្វាគមន៍ជូនចំពោះគណ:អធិបតីនិងអង្គពិធីទាំងមូល ដើម្បីជូនជ្រាបស្តីពីលក្ខណៈភូមិសាស្រ្តក្នុងខេត្តមណ្ឌលគិរី និងកិច្ចប្រត្តិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ទូទាំងខេត្តមណ្ឋុលគិរី។


ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឡើងអានអនុក្រិត្យ និងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលនៃស្នងការនគរបាលខេត្តមណ្ឌលគិរី។ សូមបញ្ជាក់ផងដែរថា មន្រ្តីនគរបាលដែលបានតែងតាំងចំនួន ៣២រូប ព្រមទាំងលោកវរសេនីយ៍ឯក ជានចិត្រា ស្នងការនគរបាលខេត្តផងដែរ។


ឯកឧត្តម ឧត្តមសេនីយឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ផ្តាំផ្ញើដល់មន្រ្តីនគរបាល ដែលទើបបានទទួលមុខតំណែងថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ច អោយបានត្រឹមត្រូវនិងត្រូវចេះគ្រប់គ្រងដើម្បីសម្រេចគោលដៅផែនការរបស់អង្គភាពត្រូវត្រួតពិនិត្យរាល់សកម្មភាព ដែលបានដាក់ឱ្យត្រូវគ្រប់គ្រងកម្លាំងឱ្យបានច្បាស់លាស់ក្នុងការគ្រប់ គ្រងកម្លាំងក្នុងផែនជំនាញនីមួយៗ ត្រូវគ្រប់គ្រងកម្លាំងឱ្យបានច្បាស់និងត្រូវបោសសម្អាតឱ្យអស់នៅបទល្មើស (online scams) អោយអស់នៅក្នុងខេត្តមណ្ឌលគិរី ត្រូវគ្រប់គ្រងជនបរទេសនៅតាមផ្ទះសំណាក់ និងសណ្ឋាគារឱ្យបានត្រឹមត្រូវ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តន៍នៅគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនិងត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តន៍នៅអនុក្រិត្យលេខ០៤ ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ ឱ្យបានច្បាស់លាស់ត្រឹមត្រូវ និងប្រើប្រាស់ឱ្យចំគោលដៅ។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ