logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំបូកសរុប ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
303
08-April-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំបូកសរុប ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត នាថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥។ 


យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ដាន វុត្ថា ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានឱ្យដឹងថា បច្ចុប្បន្នខេត្តកំពតបាននិងកំពុងអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពបានលទ្ធផលល្អប្រសើរ ហើយជាក់ស្តែងនៅឆ្នាំ២០២៤កន្លងទៅ ឃុំ-សង្កាត់ចំនួន៨៥ បានជាប់ចំណាត់ថ្នាក់លេខ១ និង៨ឃុំ-សង្កាត់ ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចលនាប្រឡងប្រណាំងភូមិឃុំ-សង្កាត់មានសុវត្ថិភាព។ 


លោកស្នងការរងបានបន្តថា ខេត្តកំពត ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត ការអនុវត្តការងារការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការបង្ក្រាបបទល្មើសផ្សេងៗគឺទទួលបានលទ្ធផលល្អប្រសើ ជាក់ស្តែងសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥នេះ ភូមិសាស្ត្រសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងខេត្តទាំងមូលគឺមានភាពល្អប្រសើរ ហើយបទល្មើសផ្សេងៗមានការថយចុះគួរឱ្យកត់សម្គាល់។ 


ក្នុងពិធីនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានថ្លែងការកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តការងាររក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាធ្វើការបង្ក្រាបបទល្មើសផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការជំរុញលើកទឹកចិត្តដល់កម្លាំងសមត្ថិកិច្ច និងអាជ្ញាធរនៅមូលដ្ឋានឱ្យបន្តខិតខំប្រឹងប្រែងដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងភាពសុខសាន្តជូនពលរដ្ឋ និងភ្ញៀវទេសចរ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់ពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីឱ្យពិធីបុណ្យប្រព្រឹត្តិទៅដោយរលូន និងពោពេញដោយភាពសប្បាយរីករាយ៕


ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ